ដោយៈ ឆាំ ឆានី ២៧ ឧសភា ២០១៣
វិសាខបូជាគឺជាពីធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលពុទ្ធមាមិកជនអ្នកកាន់ព្រះពុទ្ធសាសនា
តែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកគុណដល់ព្រះសមណគោត្តម
ដែលព្រះអង្គទ្រង់ប្រសូត្រ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន ។
ក្នុងគម្ពីរបឋមសម្ពោធិ បានហៅថ្ងៃបុណ្យវិសាខបូជានេះថា
ជាថ្ងៃមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ដែលត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
១.ទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី
ខែវិសាខ ឆ្នាំច
វេលាជិតថ្ងៃត្រង់ មុន ពុទ្ធសករាជ ៨០ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស
ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ។ ឧទ្យានលុម្ពិនី
សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់
មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា ។
២.ទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ
ពេញបូណ៌មី ខែវិសាខ ឆ្នាំរកាវេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន
ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
៣.ទ្រង់យាងចូលព្រះបរិនិព្វាន ក្នុងថ្ងៃអង្គារ
ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់
វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់
ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា ។ សព្វថ្ងៃនេះ
ទីក្រុង កុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ)
ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។
សំរាប់ប្រជាពលរដ្ឋខ្មែរនៅប្រទេសន័រវេស្ស
ក្នុងនាមពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធ សាសនា
ក៏បានស្រុះស្រួលមួលមតិគ្នាប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើង ដែលមាន
កម្មវិធីដូចជា មនស្សការថ្វាយបង្គំព្រះរតនៈត្រ័យ សមាទានសុំសីល រាប់បាត្រ
ប្រគេនចង្ហាន់ព្រះសង្ឃ ចំរើនព្រះបរិត្ត សម្តែងព្រះសទ្ធម្មវិសេសទេនា
និងប្រកាសពិធីវិខបូជា។
ពិធីបុណ្យនេះបានប្រារព្ធឡើងពីម៉ោង៩.០០ ដល់ម៉ោង១៤.០០ ដែលមានប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើន កុះករ ។
0 comments:
Post a Comment